ជ្រូកហាមចូល
ជាយូរលង់មកហើយ
ក្រុមសត្វមានស្នែងបានសម្រេចចិត្តធ្វើពិធីជប់លៀងនៅលើកំពូលភ្នំ។
ពួកគេហៅតែសត្វដែលមានស្នែងមកចូលរួមទេ។គ្មានសត្វផ្សេងទៀតទេ។
ពួកគេហៅតែសត្វដែលមានស្នែងមកចូលរួមទេ។គ្មានសត្វផ្សេងទៀតទេ។
នៅពេលជ្រូកបានឮពីការជប់លៀងនោះ
វាបានគិតថា «ខ្ញុំគ្មានស្នែងទេ។
តើខ្ញុំគួរធ្វើម៉េចទៅ?»
តើខ្ញុំគួរធ្វើម៉េចទៅ?»
នៅថ្ងៃបន្ទាប់ វាបានគិតឃើញគំនិតមួយ។
វាបានយកស្នែងមកបិទជាប់នឹងក្បាលវាដោយក្រមួន!
វាបានយកស្នែងមកបិទជាប់នឹងក្បាលវាដោយក្រមួន!
ពិតជាបានផលមែន
ហើយជ្រូកយល់ថា ខ្លួនឯងឆ្លាតណាស់ នៅពេលដែលគេអនុញ្ញាតឱ្យចូលក្នុងពិធីជប់លៀងនោះ។
បញ្ហាគឺ ពិធីជប់លៀងនោះធ្វើឡើងនៅកន្លែងដែលជិតព្រះអាទិត្យ។
នៅពេលដែលថ្ងៃក្តៅខ្លាំង ក្រមួនបានរលាយ។ ស្នែងរបស់ជ្រូកក៏បានធ្លាក់ចុះមក។
សត្វដែលមានស្នែងទាំងអស់តក់ស្លុត។
ពួកគេបានសួរ ៖ «តើសត្វគ្មានស្នែងនោះជាអ្នកណា? ហេតុអ្វីបានជាវាមកទីនេះ?»
សត្វដែលមានស្នែងទាំងអស់តក់ស្លុត។
ពួកគេបានសួរ ៖ «តើសត្វគ្មានស្នែងនោះជាអ្នកណា? ហេតុអ្វីបានជាវាមកទីនេះ?»
ស្តេចសត្វបានបញ្ជា
៖ «ចាប់លើកជ្រូកនោះឡើង ហើយបោះវាទៅក្រោមទៅ!»។
ពួកគេបានចាប់ជ្រូក ហើយបោះវាចុះទៅក្រោម។
ពួកគេបានចាប់ជ្រូក ហើយបោះវាចុះទៅក្រោម។
គួរឱ្យអាណិតជ្រូកណាស់! នៅពេលវាធ្លាក់
ច្រមុះរបស់វាបានបុកនឹងដី ដែលធ្វើឱ្យច្រមុះសំប៉ែតចូលគ្នា។
ចាប់តាំងពីពេលនោះមក
សត្វជ្រូកក៏មានច្រមុះសំប៉ែតមកដល់សព្វថ្ងៃនេះ។