ខ្ញុំជាក្មេងស្រីធំហើយ។
ខ្ញុំអាចដើរទៅខាងក្រៅផ្ទះម្នាក់ឯងបាន។
ខ្ញុំអាចដើរទៅខាងក្រៅផ្ទះម្នាក់ឯងបាន។
ងងឹតណាស់! តើមាននរណានៅទីនេះទេ?
តើជានរណាទៅ?
អូ! តាមពិតឆ្មាសោះ។
ខ្ញុំមិនខ្លាចទេ។
ខ្ញុំមិនខ្លាចទេ។
ខ្ញុំឃើញរបស់មួយធំ
ដែលស្ថិតនៅក្នុងទីងងឹត! តើវាជាអ្វី?
អូ!
តាមពិតអណ្តូងសោះ។
ខ្ញុំមិនខ្លាចទេ។
ខ្ញុំមិនខ្លាចទេ។
រួចចុះសំឡេង ក្រាក ក្រាក ក្រាក!
តើវាជាអ្វី?
តាមពិតបងស្រីខ្ញុំសោះ។
គាត់កំពុងតែដងទឹកចេញពីអណ្តូង។ ខ្ញុំមិនខ្លាចទេ។
ខ្ញុំឮស្នូរជើងមនុស្សដើរ! តើជានរណា?
តាមពិតម៉ែខ្ញុំសោះ។ គាត់មកផ្ទះវិញហើយ។
ខ្ញុំជាក្មេងស្រីធំហើយ។
ខ្ញុំមិនខ្លាចអ្វីទាំងអស់!