មក៍កូនៗ ស្លៀកពាក់ខោអាវថ្មីទៅវត្ត ។
ចែម កូនមកនេះ ។
យើងចូលចិត្តលេងប៉ោងៗ ។
ខ្ញុំមិនចូលចិត្តលេងប៉ោងៗទេ ។
យើងចូលចិត្តលេងបោះអង្គញ់ ។
ខ្ញុំមិនចូលចិត្តលេងបោះអង្គញ់ទេ ។
យើងចូលចិត្តមើលគេរាំ ។
ខ្ញុំមិនចូលចិត្តមើលគេរាំទេ ។
តើអ្វីដែលយើងចូលចិត្តលេងទាំងអស់គ្នា?
កូនៗចូលចិត្តញ៉ាំការេមទេ?
តើកូនៗចូលចិត្តជិះសេះទេ?
តោះ! យើងទៅផ្ទះវិញ ។
ទេ! ខ្ញុំចង់ជិះសេះទៀត ។
ខ្ញុំក៏ចង់ជិះសេះទៀតដែរ ។