សូភីទៅផ្សារ
ម៉ែ! ខ្ញុំទៅផ្សារ ។ កូនទៅទិញអ្វី?
ខ្ញុំទៅទិញសៀវភៅមួយក្បាល ។
កូនទិញសាប៊ូឱ្យម៉ែមួយដុំផង ។
សូភី! ក្មួយទៅផ្សារឬ? ចាស! មីង ។
ក្មួយទិញប៉េងប៉ោះឱ្យមីងបួនផ្លែផង ។
សូភី! ក្មួយទៅផ្សារឬ? ចាស! ពូ ។
ក្មួយទិញឈើគូសឱ្យពូមួយប្រអប់ផង ។
ខ្ញុំទិញបាន សាប៊ូ ប៉េងប៉ោះ និង ឈើគូសហើយ
។
ពូ! នេះឈើគូស ។ អរគុណហើយក្មួយ ។ មីង!
នេះប៉េងប៉ោះ ។ អរគុណហើយ ក្មួយ ។
ម៉ែ! នេះសាប៊ូ។ អរគុណហើយ កូន ។
ម៉ែ! នេះសាប៊ូ។ អរគុណហើយ កូន ។