នេះគឺបងឆ្មា។
នេះគឺបងឆ្កែ។
បងឆ្មា និងបងឆ្កែ ដើរលេងនៅក្នុងភូមិរបស់ខ្លួន។
បងឆ្មា និងបងឆ្កែឃើញស៊ុតមួយនៅលើស្មៅ។ នៅលើស្មៅមិនមានអ្វីផ្សេងទេ មានតែស៊ុតមួយប៉ុណ្ណោះ។
បងឆ្មា និងបងឆ្កែក៏ដើរទៅរកចាប ហើយសួរថា "បងចាប តើនេះជាស៊ុតរបស់បង មែនទេ?"
ប៉ុន្តែ ចាប ឆ្លើយថា៖ "ទេ មិនមែនជាស៊ុតរបស់ខ្ញុំទេ។ ទៅសួរទីទុយ មើល៍។ អាចជាស៊ុតរបស់គាត់"។
បងឆ្មា និងបងឆ្កែក៏ដើរទៅរកទីទុយ ហើយសួរថា៖ "បងទីទុយ តើនេះជាស៊ុតរបស់បង មែនទេ?"
ប៉ុន្តែ ទីទុយ ឆ្លើយថា៖ "ទេ មិនមែនជាស៊ុតរបស់ខ្ញុំទេ។ ទៅសួរក្ងាន មើល៍។ អាចជាស៊ុតរបស់គាត់"។
បងឆ្មា និងបងឆ្កែក៏ដើរទៅរកក្ងាន ហើយសួរថា​ "បងក្ងាន តើនេះជាស៊ុតរបស់បងមែនទេ?"
ប៉ុន្តែ ក្ងានឆ្លើយថា៖ "ទេ មិនមែនស៊ុតរបស់ខ្ញុំទេ។ ទៅសួរទា​មើល៍។ អាចជាស៊ុតរបស់គាត់"។
បងឆ្មា​ និងបងឆ្កែ ដើរទៅរកទាទាំងពីរ ហើយសួរទាទាំងពីរថា៖ "បងទា តើនេះជាស៊ុតរបស់បង មែនទេ?"
ប៉ុន្តែ ទាទាំងពីរឆ្លើយថា "ទេ មិនមែនជាស៊ុតរបស់យើងទេ"។ បន្ទាប់មក ស៊ុតនោះក៏ប្រេះបែក។
នៅក្នុងស៊ុតប្រេះបែកនោះឃើញមានកូនបង្គួយ។ កូនបង្គួយ សួរថា "ម្តាយខ្ញុំនៅឯណា? ឪពុកខ្ញុំនៅឯណា? ឪពុកម្តាយខ្ញុំនៅឯណា?"
បងឆ្មា និងបងឆ្កែ ក៏នាំកូនបង្គួយទៅជួបឪពុកម្តាយវិញ។
លាហើយ បងឆ្មា! លាហើយ បងឆ្កែ! លាហើយ កូនបង្គួយ!