សត្វក្ងោកដែលចង់រៀនហើរ
ក្ងោក ថាស៊ី ជាបក្សីដែលមានចិត្តល្អ។
វារស់នៅយ៉ាងសុខសាន្តជាមួយបក្សីដទៃទៀត
ប៉ុន្តែ ថាស៊ី មានសុបិនមួយ។
វាមិនចង់រស់នៅកន្លែងដដែលៗនេះទេ
វាចង់រៀនហើរទៅកន្លែងឆ្ងាយៗ។
វាចង់ឃើញសម្រស់របស់ធម្មជាតិដោយផ្ទាល់ភ្នែករបស់វា។
ប៉ុន្តែ ក្ងោក ថាស៊ី
មិនអាចធ្វើដំណើរទៅរកចំណីនៅកន្លែងឆ្ងាយៗបានឡើយ។ មានបក្សីខ្លះថែមទាំងសើចចំអកដាក់វាទៀតផង។
ពួកវាទុកក្ងោក ថាស៊ី ឱ្យនៅម្នាក់ចោលពេលដែលពួកវាចេញទៅរកចំណី។
ក្ងោក ថាស៊ី និយាយជាមួយខ្លួនវាថា៖
បើខ្ញុំជាបក្សីមែន
ខ្ញុំគួរតែអាចហើរបាន។
តែហេតុអ្វីបានជាខ្ញុំមិនមានស្លាបដូចបក្សីដទៃ?
ខ្ញុំគួរតែអាចហើរបាន។
តែហេតុអ្វីបានជាខ្ញុំមិនមានស្លាបដូចបក្សីដទៃ?
ក្ងោក ថាស៊ី គិតយ៉ាងយូរ។
វាសម្រេចចិត្តថាវានឹងព្យាយាមប្រមូលរោមពីសត្វបក្សីដទៃទៀត។ វាដើរលបៗទៅក្រោយសត្វមៀម។
វារើសរោមពីរបីដែលជ្រុះក្បែរនោះ។
រោមទាំងនោះពិតជាស្អាត វែង និងមានពណ៌ងងឹត។
វាក៏ទៅរើសរោមសត្វសេក។
សត្វសេកមានរោមពណ៌បៃតង និងលឿងយ៉ាងស្រស់ស្អាត។
វាបានរើសរោមពីសត្វបក្សីជាច្រើន។ វាថែមទាំងរើសរោមសត្វក្ងានដែលជ្រុះនៅតាមមាត់ទឹក។
រោមទាំងនោះពិតជាសស្អាត។ ថាស៊ី ទុករោមនោះមិនឱ្យអ្នកដទៃឃើញឡើយ។
ថាស៊ី
ថែមទាំងបានរើសរោមពីសត្វឥន្រ្ទីពីរក្បាលទៀត ដែលកំពុងរកចំណី។
មកដល់ពេលនេះ
វាបានប្រមូលបានរោមស្អាតៗជាច្រើន។ វាថែមទាំងចេះដេរភ្ជាប់រោមទាំងនោះទៀតផង។
វាបានភ្ជាប់រោមទាំងនោះឱ្យជាប់នឹងកន្ទុយរបស់វា។ នៅពេលវាញែកកន្ទុយ រោមទាំងនោះលាតចេញដូចផ្លិត។
វាពិតជាស្រស់ស្អាតខ្លាំងណាស់។ ពណ៌ចម្រុះផ្សេងៗបានធ្វើឱ្យសម្រស់របស់វារឹតតែទាក់ទាញ។
ឥលូវនេះ ក្ងោក ថាស៊ី
ជាសត្វដែលមានសម្រស់ទាក់ទាញជាងគេបំផុត។ មិនមានបក្សីផ្សេងទៀតដែលមានរោមស្អាតដូចវាឡើយ។
ក្ងោក ថាស៊ី
ពិតជាសប្បាយចិត្តណាស់។ វាជាបក្សីដែលមានសម្រស់ស្អាតជាងគេ។ វាលែងចង់ចេះហើរទៀតហើយ។
បក្សីដទៃក៏ឈប់សើចចំអកដាក់វាទៀតដែរ ព្រោះពួកវារវល់តែកោតសរសើរសម្រស់របស់ ក្ងោក ថាស៊ី។