សូកូឡាថ្ងៃកំណើត
ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់មិត្តភក្តិទូទូ។
ទូទូបានទៅរកម្តាយរបស់នាង
ហើយនិយាយថា " ថ្ងៃនេះជាថ្ងៃកំណើតមិត្តភក្តិរបស់កូន។ ម៉ាក់ជួយទិញសូកូឡាឱ្យកូនផង "។
ម្តាយរបស់នាងតប "ឥឡូវនេះម៉ាក់រវល់ណាស់។
ចាំម៉ាក់ទិញឱ្យកូននៅពេលក្រេាយ"។
ទូទូក៏បានទៅរកឪពុករបស់នាង។ "ប៉ាៗ
សូមទិញសូកូឡាឱ្យកូន"។
ឪពុករបស់នាងនិយាយ "ឥឡូវនេះ ប៉ារវល់ណាស់។
ចាំស្អែក ប៉ានឹងទិញឱ្យកូន"។
បន្ទាប់មក ទូទូ
បានទៅរកលោកតារបស់នាង។ "លោកតា សូមជួយទិញសូកូឡាឱ្យខ្ញុំផង! ជួយផង! ជួយផង!
ជួយផង!"។
លោកតារបស់នាងបានតបវិញថា
"តាមិនមានលុយទេណាចៅ "។
អូ! តើត្រូវធ្វើដូចម្តេចទៅ? ទូទូ
ពិតជាចង់បានសូកូឡាណាស់។
ភ្លាមៗនោះ ទូទូ នឹកឃើញគំនិតមួយ!
នាងបានទៅកាន់ហាងលក់ទំនិញ
ហើយប្រាប់ម្ចាស់ហាងថា៖ "ខ្ញុំគឺជាម្តាយរបស់ ទូទូ។ សូមឱ្យសូកូឡាមួយមកខ្ញុំ"។
ម្ចាស់ហាងតបទៅវិញ " ពិតមែនឬ?
ប៉ុន្តែម្តាយរបស់ ទូទូ មានពាក់ក្រវិល។ ចុះឯណាក្រវិលរបស់អ្នក? "
ទូទូ
បានទៅហាងម្តងទៀតហើយបានប្រាប់ទៅកាន់ម្ចាស់ហាងថា "ខ្ញុំគឺជាឪពុករបស់ទូទូ។
សូមឱ្យស្ករសូកូឡាមួយមកខ្ញុំ"។
ម្ចាស់ហាងអស់សំណើចហើយនិយាយថា "
លោកប៉ារបស់ ទូទូ មានពុកមាត់។ ចុះឯណាពុកមាត់របស់អ្នក? "
ទូទូ ក៏មានគំនិតមួយទៀត។
នាងបានទៅប្រាប់ម្ចាស់ហាងថា៖
"ខ្ញុំគឺជាជីតារបស់ ទូទូ។ សូមឱ្យស្ករសូកូឡាមួយមកខ្ញុំ"។
ម្ចាស់ហាងសើចខ្លាំងៗ។ លើកនេះ
គាត់បានឱ្យស្ករសូកូឡាមួយបន្ទះទៅ ទូទូ។
នេះហើយគឺជាវិធីចុងក្រោយដែលមិត្តភក្តិរបស់ ទូទូ បានស្ករសូកូឡានៅថ្ងៃខួបកំណើត។